ក្រុងបាងកកៈ
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDB)
របស់ប្រទេសថៃបានរាយការណ៍ពីការអភិវឌ្ឍប្រកបដោយវិជ្ជមានចំពោះ
ប្រាក់ចំណូល និងផលិតភាពពលកម្មនៅត្រីមាសទីបួន និងប្រចាំឆ្នាំ
២០១៦។
ការងារក្នុងវិស័យកសិកម្មបានធ្លាក់ចុះនៅត្រីមាសទីបួនក្នុង
ឆ្នាំ ២០១៦
ដោយសារការធ្វើកសិកម្មត្រូវបានពន្យារពេលដោយសារតំបន់ធ្វើកសិកម្ម
មួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់។
ការងារក្នុងវិស័យផលិតកម្ម និងដឹកជញ្ជូនក៏បានធ្លាក់ចុះផងដែរ
តែការងារក្នុងវិស័យសំណង់ វិស័យលក់ដុំ និងលក់រាយ វិស័យសណ្ឋាគារ
និងភោជនីយដ្ឋានបានបង្ហាញពីកំណើន។
អត្រាគ្មានការងារធ្វើសរុបនៅត្រីមាសទីបួនកាលពីឆ្នាំមុនមាន
អត្រា ០,៩៧
ភាគរយដោយបានកើនឡើងបន្តិចសម្រាប់ម៉ោងធ្វើការជាមធ្យមក្នុងវិស័យ
ឯកជនពីអត្រា ៤៧,១
ម៉ោងក្នុងមួយសប្តាហ៍នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ដល់
៤៨,៩
ម៉ោងក្នុងមួយសប្តាហ៍ដែលអង្គភាពរៀបចំផែនការនេះបានឲ្យដឹងថាជា
សញ្ញាមួយនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
កម្លាំងពលកម្មសរុបមាន ៣៧,៩ លាននាក់នៅត្រីមាសទីបួន។
សម្រាប់រយៈពេលពេញមួយឆ្នាំ ២០១៦
អត្រាគ្មានការងារធ្វើបានកើនឡើងខ្ពស់ជាងឆ្នាំ ២០១៥ បន្តិចស្មើនឹង ១
ភាគរយនៃកម្លាំងពលកម្មសរុប រីឯប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍វិញ
ដោយមិនរាប់បញ្ចូលប្រាក់ឈ្នួលក្រៅម៉ោង
និងអត្ថប្រយោជន៍ផ្សេងៗបានកើនឡើង ១,៨ ភាគរយ។ ផលិតភាពពលកម្មបានកើនឡើង
៤,១ ភាគរយ។
កម្លាំងពលកម្មសរុបមានចំនួន ៣៨,៣ លាននាក់ក្នុងឆ្នាំ ២០១៦
ពោលគឺទាបជាងឆ្នាំ ២០១៥ បន្តិចដែលមានកម្លាំងពលកម្មសរុប ៣៨,៥
លាននាក់។
ក្រុមប្រឹក្សា NESDB
បានព្យាករថាស្ថានភាពការងារនឹងល្អប្រសើរនៅឆ្នាំនេះដោយត្រូវបាន
ជំរុញដោយសេដ្ឋកិច្ចថៃ
និងការនាំចេញដែលកំពុងកើនឡើងក៏ដូចជាតម្លៃកសិផលកាន់តែខ្ពស់ផង
ដែរ។
ទោះជាយ៉ាងនេះក្តីទីភ្នាក់ងារនេះបានព្រមានថាស្ថានភាពគ្រោះ
រាំងស្ងួតអាចនឹងមានផលប៉ះពាល់ខ្លះលើការងារនៅប្រទេសថៃក្នុងវិស័យ
កសិកម្មក្នុងឆ្នាំនេះដោយបានជំរុញឲ្យរដ្ឋាភិបាលពិនិត្យតាមដានយ៉ាង
ហ្មត់ចត់ចំពោះវិស័យនេះហើយរិះរកវិធានការជំនួយ។
ក្រុមប្រឹក្សា NESDB
ក៏បានរាយការណ៍ពីកំណើនអត្រាគ្មានការងារធ្វើនៅខែមករាផងដែរ
ដោយពលករគ្មានការងារធ្វើមានចំនួនស្មើនឹង ១,២
ភាគរយនៃកម្លាំងពលកម្មសរុប
ជាពិសេសចំពោះនិសិ្សតដែលទើបបញ្ចប់ការសិក្សា។
ក្រុមប្រឹក្សា NESDB បានបន្តឲ្យដឹងថា៖ «ទោះជាយ៉ាងនេះក្តី
យើងសង្ឃឹមថាការនាំចេញកាន់តែខ្ពស់
និងការវិនិយោគឯកជនដែលកំពុងកើនឡើងក៏ដូចជាវិស័យកសិកម្មដែលកំពុង
មានស្ថានភាពល្អប្រសើរនឹងជួយស្រូបយកនិសិ្សតដែលទើបតែបញ្ចប់ការ
សិក្សាក្នុងឆ្នាំនេះ»។
ក្រុមប្រឹក្សា NESDB
មិនទាន់បានអនុវត្តការសិក្សាពីផលប៉ះពាល់ដោយសារបច្ចេកវិទ្យា
និងការប្រើប្រាស់គ្រឿងម៉ាស៊ីនក្នុងស្ថានភាពការងាររបស់ប្រទេសនេះ
នៅឡើយទេ៕ BP
ADS HERE !!!