ក្រុងហ្វ្រែងហ្វឺតៈ
ក្រុមអ្នកវិភាគបានឲ្យដឹងថាទេសាភិបាលធនាគារកណ្តាលអឺរ៉ុប (ECB)
ទំនងជានឹងប្រឆាំងទៅនឹងការអំពាវនាវឲ្យបញ្ចប់ការបញ្ចេញសាច់
ប្រាក់ងាយស្រួលនៅពេលក្រុមមន្ត្រីទាំងនោះជួបប្រជុំនៅថ្ងៃ
ព្រហស្បតិ៍សប្តាហ៍នេះ
បើទោះជាអតិរផណានៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូបានកើនឡើងដល់
ទិសដៅជិត ២ ភាគរយរបស់ខ្លួនក្តី។
តួលេខរបស់ការិយាល័យស្ថិតិអឺរ៉ុប Eurostat
បានបង្ហាញកាលពីសប្តាហ៍មុនថាអតិផរណានៅក្នុងតំបន់ប្រើប្រាស់
រូបិយប័ណ្ណរួមដែលមានសមាជិកចំនួន ១៩ ប្រទេសនេះមានអត្រា ២
ភាគរយកាលពីខែកុម្ភៈពោលគឺជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៣
មកដែលអតិផរណាមានកម្រិតខ្ពស់ជាងទិសដៅរបស់ធនាគារកណ្តាលអឺរ៉ុបដែល
កំណត់ត្រឹម «ក្បែរ តែទាបជាង ២ ភាគរយ»។
សូម្បីតែកាលពីពេលមុនក្រុមអ្នករិះគន់បានជំរុញឲ្យធនាគារ
កណ្តាលមួយនេះកាត់បន្ថយវិធានការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ
ដ៏ធំរបស់ខ្លួនដែលរួមមានការទិញមូលបត្របំណុលរបស់រដ្ឋាភិបាល
និងក្រុមហ៊ុនចំនួនរាប់ពាន់លានអឺរ៉ូរៀងរាល់ខែ
ការផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាបទៅឲ្យធនាគារពាណិជ្ជ
និងអត្រាការប្រាក់ទាបបំផុតក្នុងប្រវត្តិសាស្រ្តជាដើម។
តែក្រុមអ្នកបង្កើតគោលនយោបាយនៅធនាគារកណ្តាលអឺរ៉ុបបានជំទាស់ថា
ការកើនឡើងភ្លាមៗនៃកំណើនថ្លៃទំនិញក្នុងតំបន់ប្រើប្រាស់ប្រាក់
អឺរ៉ូគិតចាប់តាំងពីខែធ្នូមកនោះគឺគ្រាន់តែជាឥទ្ធិពល
បណ្តោះអាសន្នមួយនៃតម្លៃថាមពលដែលបានកើនឡើងប៉ុណ្ណោះ។
លោក Mario Draghi
ប្រធានធនាគារកណ្តាលអឺរ៉ុបបានប្រាប់សមាជិកសភាអឺរ៉ុបកាលពីខែ
កុម្ភៈថា៖ «យើងមិនត្រូវប្រតិកម្មចំពោះចំណុចទិន្នន័យផ្ទាល់
និងកំណើនអតិផរណាក្នុងរយៈពេលខ្លីនោះទេ»។
លោកបានបន្តថា៖ «ការគាំទ្រដែលទទួលបានពីវិធានការគោលនយោបាយរូបិយវត្ថុនៅតែត្រូវការជាចាំបាច់»។
ក្រុមអ្នកវិភាគភាគច្រើនយល់ស្របនឹងសមាជិកក្រុមប្រឹក្សាភិបាល
ប្រតិបត្តិធនាគារកណ្តាលអឺរ៉ុបថាទំនិញដែលមានតម្លៃប្រែប្រួលខ្លាំង
ដូចជា ស្បៀងអាហារ
និងថាមពលសម្ពាធជាមូលដ្ឋានលើតម្លៃទំនិញដែលបង្កឡើងដោយសារប្រភព
ទំនិញប្រើប្រាស់ជាប់បានយូរការដំឡើងប្រាក់ឈ្នួលសម្រាប់ពលករនៅ
តែមានស្ថានភាពទន់ខ្សោយខ្លាំងក្នុងការកែតម្រូវការផ្លាស់ប្តូរ
កញ្ចប់វិធានការជំរុញនេះ។
លោកស្រី Jennifer McKeown ដែលបម្រើការនៅក្នុងក្រុមហ៊ុន Capital
Economics បានឲ្យដឹងថា៖ «អតិផរណាស្នូល
(មិនរាប់បញ្ចូលទំនិញដែលប្រែប្រួលតម្លៃលឿន) នៅតែមានកម្រិតទាប
បើទោះជាមានកំណើនអត្រាអតិផរណាក្តី»។
ADS HERE !!!