ក្រុងប៉េកាំងៈ
ទិន្នន័យកាលពីថ្ងៃពុធបានបង្ហាញថាការនាំចូលរបស់ប្រទេសចិនបាន
កើនឡើងជិត ៤០
ភាគរយកាលពីខែមុនដែលត្រូវបានជំរុញដោយតម្លៃទំនិញកាន់តែខ្ពស់
និងតម្រូវការក្នុងស្រុកខ្លាំងដោយបានបង្កើនក្តីសង្ឃឹមថា
សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះកំពុងវិលត្រលប់មករក
គន្លងកំណើនវិញហើយ។
កំណើនខ្ពស់ជាងការព្យាករ ៣៨,១
ភាគរយនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះគឺខ្ពស់ជាងពីរ
ដងធៀបនឹងកំណើន ២០
ភាគរយដែលឋិតក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg
ចំណែកឯការនាំចេញវិញបានធ្លាក់ចុះ ១,៣
ភាគរយពោលគឺទាបជាងការព្យាករខ្លាំងដែលថាអាចធ្លាក់ចុះ ១៤
ភាគរយ។
តួលេខទាំងនេះបានធ្វើឲ្យចិនទទួលរងឱនភាពពាណិជ្ជកម្ម ៩,១៥
ពាន់លានដុល្លារដែលជាឱនភាពដំបូងរបស់ប្រទេសនេះក្នុងរយៈពេលបី
ឆ្នាំ។
ក្រុមអ្នកវិភាគបានឲ្យដឹងថាលទ្ធផលនៅខែកុម្ភៈកើតមានដោយសារ
តម្រូវការក្នុងស្រុកខ្ពស់ តម្លៃទំនិញអន្តរជាតិថ្លៃ
និងការផ្លាស់ប្តូរពេលវេលានៃរដូវបុណ្យចូលឆ្នាំប្រពៃណីចិនដែលជំរុញ
ឲ្យមានការធ្លាក់ចុះសកម្មភាពនៅតាមរោងចក្រ និងកំពង់ផែ។
មេដឹកនាំនានាទំនងជារីករាយចំពោះតួលេខនាំចេញនេះខណៈមេដឹកនាំ
ទាំងនោះគ្រោងនឹងរៀបចំសេដ្ឋកិច្ចឡើងវិញពីសេដ្ឋកិច្ចដែលត្រូវបាន
ជំរុញដោយការនាំចេញ
និងការវិនិយោគរបស់រដ្ឋមកសេដ្ឋកិច្ចដែលពឹងផ្អែកលើតម្រូវការ
ប្រើប្រាស់ក្នុងស្រុកវិញ។
តួលេខទាំងនេះកើតឡើងបន្ទាប់ពីសេចក្តីរាយការណ៍ល្អពីកំណើននៅត្រីមាសទី ៤ និងសកម្មភាពរោងចក្រកាលពីខែកុម្ភៈ។
លោក Wen Bin អ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុន China Minsheng Banking
Corp នៅទីក្រុងប៉េកាំងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg
ថាការនាំចូលបានកើនឡើងដោយសារសកម្មភាពសេដ្ឋកិច្ចស្ទុះងើបឡើងវិញ
និងកំណើនតម្លៃទំនិញ។
ADS HERE !!!